ភ្នំពេញ៖ យប់ថ្ងៃអង្គារ៍ ១០រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ គឺបានបញ្ជាទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចេញសេចក្ដីប្រកាសព័ត៌មានមួយហាមមិនឱ្យជនជាតិវៀតណាមចូលមកកម្ពុជាចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ នេះតទៅ និង ហាមមិនឱ្យប្រជាជនកម្ពុជាទៅវៀតណាម ផងដែរ ។ បំរាមនេះនឹងលេីកពេល នៅពេលដែលខាងវៀតណាមលេីកពេលដែរ ។