ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

(នៅខេត្តក្រចេះ និងខេត្តកំពត) ប្រទេសជប៉ុនផ្តល់ថវិកាជាង២៤ម៉ឺនដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវ និងស្ពាន

ចេញផ្សាយៈ ថ្ងៃសុក្រទី ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសរុប២៤៩.៥២៨ ដុល្លារអាម៉េរិក សម្រាប់គម្រោងកែលម្អផ្លូវ និងស្ពាននៅខេត្តក្រចេះ និងខេត្តកំពត ដើម្បីផ្តល់ភាពងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសម្រួលដល់ផ្នែកដឹកជញ្ជូនរបស់ប្រជាសហគមន៍។

(នៅខេត្តក្រចេះ និងខេត្តកំពត) ប្រទេសជប៉ុនផ្តល់ថវិកាជាង២៤ម៉ឺនដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវ និងស្ពាន

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ក្រោមគម្រោងទ្រង់ ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដែលធ្វើឡើងនៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៨ ខែមីនានេះ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ថវិកាចំនួន ៦២.៦៣៨ដុល្លារ ផ្តល់ឱ្យសម្រាប់គម្រោងកែលម្អផ្លូវថ្នល់ក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយ មាស ខេត្តកំពត។

ចំណែកថវិកាចំនួន ១៨៦.៨៩០ ដុល្លារទៀត ផ្តល់សម្រាប់គម្រោងសាងសង់ស្ពាន ក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ឯកឧត្តមបានបង្ហាញភាពជឿជាក់ថា គម្រោងអភិវឌ្ឍន៍ នេះ នឹងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពរស់រវើក តាមរយៈ មធ្យោបាយធ្វើដំណើរដែលល្អប្រសើរដូចជាទៅកាន់សាលារៀន មន្ទីរពេទ្យ ផ្សារ និងតំបន់ ផ្សេងៗទៀត។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបន្ថែមថា ប្រទេសជប៉ុននឹងបន្ត ចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយនៅកម្ពុជា តាមរយៈក្របខ័ណ្ឌ សហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំងក្នុងក្របខ័ណ្ឌជំនួយគូសាណូណិ។

យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានឱ្យដឹងថា ចាប់ តាំង ពីឆ្នាំ១៩៩១ រហូតមក ដល់បច្ចុប្បន្ន  ជំនួយគូសាណូណិសម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូច នៅកម្ពុជា មានប្រមាណជាង៦០០គម្រោង ដែលមានដូចជា ហេដ្ឋា រចនា សម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់ការអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាលកម្រិតមូលដ្ឋាន កសិកម្ម ជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com