(ភ្នំពេញ)៖ ថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តម លឹម គានហោ និងលោកជំទាវ ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ២០. ០០០(ម្ភៃពាន់) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩៕