(ខេត្តកំពង់ចាម)៖
ថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។
ក្រោមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត លោក ហាន កុសល ជាប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម និងជាអភិបាលរងខេត្ត រួមជាមួយលោកប្រធានមន្ទីរព័ត៌មាន និងប្រធានមន្ទីរធម្មការ និងលោកអភិបាលស្រុកកងមាស បានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្តកំពង់ចាម និងស្រុកកងមាស ចូលរួមសកម្មភាពដូចខាងក្រោម៖
១. បាញ់ថ្នាំសម្លាប់មេរោគ កូវីឌ-១៩ (Covid-19) នៅវិហារឥស្លាម និងសារ៉ាវ ចំនួន៤កន្លែង និងផ្ទះគោលដៅ១ខ្នង ស្ថិតក្នុងឃុំរកាគយ និងឃុំអង្គរបាន ស្រុកកងមាស ។
២. បានធ្វើការពន្យល់បងប្អូនខ្មែរឥស្លាមអំពីការថែទាំសុខភាព ការញុះញង់អំពីការរើសអើង ការការពារមេរោគ Covid-19 ។
៣. កំណត់ឱ្យចាក់សារផ្សព្វផ្សាយអំពីមេរោគ Covid-19 តាមវិហារនីមួយៗតាមមេក្រូដែលមានស្រាប់។
៤. ប្រជុំជាមួយលោកអភិបាលស្រុក ការិយាល័យសុខាភិបាលប្រតិបត្តិស្រុក ប្រធានមន្ទីរពេទ្យដើម្បីពង្រឹងស្មារតីការងារឱ្យបានល្អប្រសើរ។